May 192013
 
Play

កម្មវិធីផ្សាយថ្ងៃអាទិត្យ ១៩ ឧសភា ២០១៣​​៖
--សាររបស់លោកប្រធានឱកសឿមរាយការណ៍អំពីការងាររបស់វិទ្យុខ្មែរ​ពិភពលោកនិង ដំណើរជឿនលឿន​នៃគម្រោងសហគមន៍បុរីអង្គរ
--សេចក្តីថ្លែងអំណរគុណដល់សប្បុរសជនខ្មែរ
--វគ្គបញ្ចប់នៃកិច្ចពិភាក្សាតុមូលសម្របសម្រួលដោយ លោកម៉ៅឧត្តមសេដ្ឋា ដោយមាន​ លោកម៉ូណូទឹស លោក ឡារីសេង និង លោកគិមចន្ទវង្ស ពីរដ្ឋវ៉ាស៊ីនតោនចូលរួម​ជជែកវែកញែកអំពីការបោះឆ្នោតជ្រើសរើសមេដឹកនាំខ្មែរថ្ងៃ ២៨​កក្កដា​ខាងមុខនេះ
--បទសម្ភាសន៍​របស់លោកហង្សចក្រាបារមី ជាមួយ​សកម្មជន​ការពារព្រៃឈើ​លោក​ឈិម​សាវុធ ស្តីពី ការបន្តបំផ្លិចបំផ្លាញ ព្រៃឈើខ្មែរដែលនៅសល់តិចតួច​ក្នុង​តំបន់ព្រៃឡង់នៅពេលមុនការបោះឆ្នោត២៨​កក្កដា​២០១៣នេះ
--បទសម្ភាសន៍របស់លោកសានសុវិទ្យជាមួយលោកស៊ិន​សំបូរ​ពីខេត្ត​កេបិច ប្រទេសកាណាដា​ស្តីពីការប្រើសមាធិកម្មដ្ឋាន​ដើម្បីជួយ​ព្យាបាលអ្នកចម្រៀងអាភ័ព្វ​ទូចស្រីនិច
--នាទីបរិដ្ឋានដែលកំពុងតែខូចខាតហីនហោច​ដោយសារការគ្រប់គ្រង​ប្រទេសដែលឆ្អិនក្បាលស៊ីក្បាល​ឆ្អិន​កន្ទុយស៊ីកន្ទុយរបស់​រដ្ឋាភិបាលខ្មែរ ក្រោម​ការដឹកនាំលោកនាយករដ្ឋមន្ត្រី​ហ៊ុនសែន​ដោយ​លោកវិស្វករសែមមី​សេង​ពីរដ្ឋកាលីហ្វ័ន្ញ៉ា​នឹង​បកអាក្រាតអំពី វិធីស៊ីលុយ​របស់​ពូកមន្ត្រីពុករលួយ​និង​ក្រុមហ៊ុនខិលខូច​​ក្នុង​ការសាងសង់ទំនប់វារីអគ្គិសនី​នៅកម្ពុជា
--នាទីរឿងនិទានប្រចាំថ្ងៃអាទិត្យ រៀបរៀងដោយ​លោក​មាស​វណ្ណធា
--​នាទីពីនេះពីនោះ​របស់លោក​សានសុវិទ្យ

May 182013
 
Play

កម្មវិធីផ្សាយថ្ងៃសៅរ៍ ១៨ ឧសភា ២០១៣​​៖
--សាររបស់លោកប្រធានឱកសឿមស្តីពីស្ថានការណ៍វិទ្យុខ្មែរពិភពលោកនិង​គម្រោងសាងសង់សហគមន៍បុរីអង្គរ
--បទសន្ទនារវាងលោកសានសុវិទ្យ នឹងលោក​ទិត ថាប់ប៉ៈណា​ នៃ សាខា​គណបក្សសង្គ្រោះជាតិ​ ប្រចាំក្រុង​ឡងប៊ីច្ឆ រដ្ឋកាលីហ្វ័រន្ញ៉ា ស្តីពី​ពិធីជុបលៀងជូនជាកិត្តិយសលោកមេឃុំ​ប៊ុតសារុត នៃគណបក្សសង្គ្រោះជាតិដែល​បានមកទស្សនា​សហរដ្ឋអាមេរិក​ដូចដែល​គណបក្សសិទ្ធិមនុស្ស​បានសន្យា​មុនជាប់ឆ្នោត
--វគ្គបញ្ចប់​នៃ​បទសម្ភាសន៍ របស់លោកថាច់ពីយ៉ា​ជាមួយ​លោក​អ៊ុក​ណារេត រស់នៅជាយក្រុងប៉ារីស ស្តីពីនយោបាយ​គណបក្ស​សង្គ្រោះជាតិ​​ ដែលនៅមិនទាន់​ច្បាស់លាស់
--វគ្គបន្តនៃកិច្ចពិភាក្សាតុមូល ដោយ លោកម៉ៅឧត្តមសេដ្ឋា លោកម៉ូណូទឹស លោក ឡារីសេង និង លោកគិមចន្ទវង្ស ពីរដ្ឋវ៉ាស៊ីនតោន ស្តីពីការបោះឆ្នោតជ្រើសរើសមេដឹកនាំខ្មែរថ្ងៃ ២៨​កក្កដា​ខាងមុខ
--វគ្គបញ្ចប់នៃបទសន្ទនារបស់លោកហង្សចក្រាបារមីជាមួយ​លោកចៅ ឆាន់ពីរដ្ឋវ៉ាស៊ីនតោនជាប្រតិកម្មទៅនឹង ប្រសាសន៍ លោក នាយករដ្ឋមន្ត្រីខ្មែរដែលថា បានប៉ុណ្ណឹងហើយ នៅចង់បានអីទៀត?
--នាទីរឿងនិទានប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយ​លោក​មាស​វណ្ណធា

May 172013
 
Play

កម្មវិធីផ្សាយថ្ងៃសុក្រ ១៧ ឧសភា ២០១៣​​៖
--ធម៌ទេសនា ប្រចាំថ្ងៃសីលដោយព្រះធម្មកថិកស្រូយនួចដែន
--ពត៌មានរឿងខ្មែរ
--ពត៌មាន​អន្តរជាតិ
--សារប្រចាំថ្ងៃ​របស់លោកប្រធាន​ឱកសឿម​នៃ​វិទ្យុខ្មែរ​ពិភពលោកនិង​គម្រោងសហគមន៍បុរីអង្គរ
--បទវិចារ របស់លោកអ៊ាចណ្ណា អគ្គលេខាក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្តីពីការគម្រាមកំហែង របស់លោក នាយករដ្ឋមន្ត្រីខ្មែរទៅលើស្ថាប័ន ព្រះមហាក្សត្រ
--សេចក្តីអំពាវនាវ របស់ព្រះតេជគុណ លួន សាវ៉ាតនិងលោកហង្សចក្រាបារមីសុំការជួយឧបត្ថម្ភដល់លោក វ៉ន ពៅ សកម្មជន ការពារសិទ្ធិមនុស្ស ដ៏សកម្ម ដែលកំពុងទទួលការព្យាបាលជម្ងឺមហារីកក្រលៀននៅក្រុងបាងកក
--បទសម្ភាសន៍របស់លោកឪកសឿម ជាមួយលោកសុវណ្ណសីហា ពីរដ្ឋវ៉ាស៊ីនតោន ដែលកំពុងបំពេញបេសកកម្មតំណាង គណបក្សសង្គ្រោះជាតិនៅខេត្ត សៀមរាប
--នាទីប្រវត្តិសាស្ត្រខ្មែរ​របស់​លោក​ម៉ីសុភី​ដែលនឹងរៀបរាប់អំពីការបែកបាក់ប្រទេសជាបី ផ្នែកមានស្តេចសោយរាជ្យបីអង្គ​--
--នាទីរឿងដែលខ្មែរគួរដឹង ដែលលោក​នួនសុខវ៉ាង​នឹងលើកយករៀបរាប់អំពីដំណើរឈ្លានពានកម្ពុជា របស់ប្រទេសជិតខាងពីសតវត្សទី១៩ ដល់ ទី២០
--នាទីពីនេះពីនោះ

May 162013
 
Play

កម្មវិធីផ្សាយថ្ងៃព្រហស្បតិ៍ ១៦ ឧសភា ២០១៣​​៖
--ពត៌មានរឿងខ្មែរ
--ពត៌មាន​ពិភពលោក
--សាររបស់លោកប្រធានឱកសឿម
--បទសម្ភាសន៍របស់លោកសានសុវិទ្យ ជាមួយលោក ត្រឹង ម៉ាន់រិន នាយកផ្នែកផែនការ នៃ សហពន្ធខ្មែរកម្ពុជាក្រោម ស្តីពីព្រឹត្តិការន៍អាជ្ញាធរយួនចាប់ខ្មែរនៅ វត្តព្រៃជាប់ ខេត្តឃ្លាំង កម្ពុជាក្រោម
–បទសន្ភាសន៍របស់លោកថាច់ពីយ៉ា ជាមួយលោក អ៊ុកណារេត ស្តីពី វត្តមាន យួននៅកម្ពុជានាគ្រប់ទិសតំបន់
--កិច្ចពិភាក្សាតុមូល ដោយ លោកម៉ៅឧត្តមសេដ្ឋា លោកម៉ូណូទឹស លោក ឡារីសេង និង លោកគិមចន្ទវង្ស ពីរដ្ឋវ៉ាស៊ីនតោន ស្តីពីការបោះឆ្នោតជ្រើសរើសមេដឹកនាំខ្មែរ
--បទសន្ទនារបស់លោកហង្សចក្រាបារមីជាមួយ​លោកចៅ ឆាន់ពីរដ្ឋវ៉ាស៊ីនតោនជាប្រតិកម្មទៅនឹង ប្រសាសន៍ លោក នាយករដ្ឋមន្ត្រីខ្មែរដែលថា បានប៉ុណ្ណឹងហើយ នៅចង់បានអីទៀត? ដោយលើកយកថ្ងៃ ១៧ មេសា ១៩៧៥ និង ៧ មករា ១៩៧៩ មកប្រៀបធៀបគ្នា​
--នាទីភាសាខ្មែរមួយសប្តាហ៍មួយម៉ាត់ដោយ​លោកសានសុវិទ្យ
--នាទីសម្លេងស្រ្តីខ្មែរ​ដែលអ្នកគ្រូសូផានីបៃ​នឹងលើកយកពាក្យស្លោកខ្មែរក្រហមដែលថា ដកស្មៅត្រូវដកទាំងឫស មកអធិប្បាយ

May 152013
 
Play

កម្មវិធីផ្សាយថ្ងៃពុធ ១៥ ឧសភា ២០១៣​​៖
--ពត៌មានរឿងខ្មែរ
--ពត៌មាន​ពិភពលោក
--សារ​របស់លោក​ប្រធានឱកសឿមស្តីពីដំណើរជឿនលឿននៃ​គម្រោងសហគមន៍បុរីអង្គរ
--បទសន្ទនារបស់លោកសានសុវិទ្យ​ជាមួយលោកស៊ាងទូច បិតារបស់អ្នក ចម្រៀងល្បីតែ អាភ័ព្វ ទូចស្រីនិចដែលពិការដេកនឹងកន្លែងដើរហើរលែងបាន ព្រោះត្រូវ ជនកំណាចបាញ់ប្រហារ
--បទសន្ភាសន៍របស់លោកថាច់ពីយ៉ា ជាមួយលោក អ៊ុកណារេត ស្តីពីស្ថានការណ៍នៅ កម្ពុជាដែលយួននៅពាសពេញ តើខ្មែរគួរអស់សង្ឃឹមទេ?
--កិច្ចពិភាក្សាតុមូល ដោយ លោកម៉ៅឧត្តមសេដ្ឋា លោកម៉ូណូទឹស លោក ឡារីសេង និង លោកគិមចន្ទវង្ស ពីរដ្ឋវ៉ាស៊ីនតោន ស្តីពីការបោះឆ្នោតជ្រើសរើសមេដឹកនាំខ្មែរ
--បទសន្ទនាប្រចាំថ្ងៃពុធរវាងលោកសានសុវិទ្យ នឹងជាងគំនូរ-ចម្លាក់និង​កវីជីវិតពិត លោកអឿចក្រា នៃក្រុងខូលស្ព្រិង រដ្ឋញិវយ៉ក
--នាទីយុវជនខ្មែរដែលលោកសានសុវិទ្យនឹងសម្ភាសន៍ លោកអែនតូនី ស៊ូ នៃរដ្ឋអ៊ិល្លីណយ្ស៍ ស្តីពី មូលនិធិខ្មែរជួយខ្មែរ
--នាទីវប្បធម៌ខ្មែរ​ដែលលោកម៉ីសុភីនឹងលើកយកប្រក្រតិទិន​ចន្ទគតិ​និង​សុរិយគតិមកបន្តអធិប្បាយ
--នាទីពីនេះពីនោះ​របស់លោក​សាន​សុវិទ្យ